ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងយានយន្តមិនស្គាល់អត្តសញ្ញាណ បណ្តាលឲ្យមនុស្ស ០១នាក់ស្លាប់ នៅស្រុកអង្គរជុំ

0

សៀមរាប ៖ នៅ​យប់​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៣ វេលា​ម៉ោង ២៣​និង​៣០​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ និង យានយន្ត​មិន​ស្គាល់​អត្តសញ្ញាណ បណ្តាល​ឲ្យ​មនុស្ស ០១​នាក់​ស្លាប់ ត្រង់​ចំណុច​មុខ​ខារ៉ាអូខេ​ប្រាំ​ដំឡឹង ស្ថិត​នៅ​ភូមិ​ប្រាំ​ដំឡឹង ឃុំ​តា​សោម ស្រុក​អង្គរជុំ ខេត្តសៀមរាប ។ ដោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក HONDA DREAM ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៩ ស្លាក​លេខ សៀមរាប 1AG-9734 បើកបរ​ដោយ​ឈ្មោះ អោម មុត ភេទ​ប្រុស (​ស្លាប់​) អាយុ ២១​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ក្បាល​ចាម ឃុំ​ចារ​ឈូក ស្រុក​អង្គរជុំ ខេត្តសៀមរាប បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​បុក​ជាមួយ​និង​យានយន្ត​មិន​ស្គាល់​អត្តសញ្ញាណ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ធ្វើការ​វាស់វែង ប្រមូល​វត្ថុ​តាង និង​ធ្វើ​លិខិត​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​វត្ថុ​តាង ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរជុំ ធ្វើការ​ស្រាវជ្រាវ ស្វែងរក​ជន​បង្ក ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព ស្នងការដ្ឋាននគរបាលខេត្តសៀមរាប