ក្លឹបមួយនេះបានជួបពិភាក្សាជាមួយ Juventus ទាក់ទងនឹងការផ្ទេរខ្សែប្រយុទ្ធ Vlahovic

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប PSG បានជួបជាមួយនឹងក្លឹប Juventus កាលពីដើមសប្តាហ៍ ដើម្បីពិភាក្សាអំពីការផ្ទេរ Dusan Vlahovic។

ក្នុងនោះក្លឹប PSG បានសុំពេលប៉ុន្មានថ្ងៃ ដើម្បីធ្វើការពិភាក្សាផ្ទៃក្នុង និងធ្វើការសម្រេចចិត្តទៅលើការដាក់សំណើរ។ សម្រាប់កីឡាករ Vlahovic យល់ព្រមផ្ទេរទៅ PSG ដោយពេលនេះគឺអាស្រ័យទៅលើក្លឹបប៉ុណ្ណោះ៕