ក្លឹបនៅអារ៉ាប់មួយទៀត កំពុងតែជម្រុញអោយមានការផ្ទេរយក Dusan Tadic

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al Khaleej នៅខាងអារ៉ាប់ ក៏ដូចជាក្លឹបផ្សេងទៀតបាននឹងចាប់អារម្មណ៍ទៅលើកីឡាករ Dusan Tadic ដែលជាកីឡាករគ្មានតម្លៃខ្លួន ក្រោយចាកចេញពីក្លឹប Ajax កាលពីពេលថ្មីៗនេះ។

ក្នុងនោះ Besiktas ក៏បាននឹងជម្រុញក្នុងការផ្ទេរនេះផងដែរ ខណៈ Al Khaleej អាចផ្តល់អោយនៅសំណើររយៈពេល ២ឆ្នាំសម្រាប់កីឡាករ។ នៅពេលនេះក្លឹបទាំងអស់ ចាំតែការសម្រេចចិត្តរបស់កីឡាករប៉ុណ្ណោះ៕