ជនសង្ស័យគប់កញ្ចក់រថយន្តបានសារភាព ពីមូលហេតុដែលខ្លួនគប់ថា

0

កំពង់ស្ពឺ៖ កាលពី​ថ្ងៃ​ទី០១​ ខែកក្កដា ឆ្នាំ២០២៣ វេលា​ម៉ោង​១៣:៣០​នាទី ​សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច បាន​ឃាត់ខ្លួន​ជនសង្ស័យ ០១នាក់​ដែល​ធ្វើ​សកម្មភាព​គប់​ដុំ​ថ្ម​ទៅ​លើ​រថយន្ត នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ ៥៨-៥៩ លើ​ស្ពាន​ផ្លូវជាតិ​លេខ៤ ស្ថិត​ក្នុងភូមិ​ព្រៃស្តុក ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច (​ស្ពឺ​) ។

ជនសង្ស័យបាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម​គប់​ទៅ​លើ​រថយន្ត​ខាងលើ​ដោយសារតែ​ខ្លួន​ប្រើប្រាស់​គ្រឿងញៀន​(​បែក​ថ្នាំ​) ពិតប្រាកដ​មែន​៕

ប្រភព៖ ផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច