បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអ្នកចាំទី Yann Sommer បានយល់ព្រមទៅចូលរួមជាមួយនឹងក្លឹប Inter ហើយ។ កិច្ចសន្យាសម្រាប់លក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានព្រមព្រៀងគ្នា ខណៈពេលដែលកុងត្រា និងប្រាក់ឈ្នួលកំពុងត្រូវបានចរចាគ្នា។
នៅពេលនេះក្លឹប Inter នឹងធ្វើការចរចាជាមួយនិងក្លឹប Bayern ទៅលើតម្លៃផ្ទេរ សម្រាប់អ្នកចាំទីរូបនេះ។
គួរបញ្ជាក់ថា ក្លឹប Inter ចង់បានទាំង Trubin និង Sommer ដើម្បីមកជំនួសកន្លែងរបស់ Onana និង Handanovic៕