ខ្សែប្រយុទ្ធ Taty Castellanos យល់ព្រមមកចូលរួមជាមួយនឹងក្លឹបយក្សនៅអ៊ីតាលី

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Lazio បានឈានដល់កិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធ Taty Castellanos ពី City Group។

កិច្ចព្រមព្រៀងមួយនេះមានតម្លៃ ១៥លានអឺរ៉ូ ហើយលក្ខខណ្ឌផ្ទាល់ខ្លួនក៏ត្រូវបានព្រមព្រៀងគ្នា។ ដោយឡែកការធ្វើតេស្តសុខភាពនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ៕