បុរសម្នាក់ ប្រើវិធីសាស្ត្រយ៉ាងនេះ ដើម្បីលួចលុយក្រុមហ៊ុនចំនួន ៥០,០០០,០០០រៀល

0
កំពង់ស្ពឺ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចក្រុមហ៊ុនឥណទានជនបទ K.E.P Group ស្ថិតនៅភូមិមុខខេត្ត សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រុមហ៊ុនបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃុត ខ្លី ភេទប្រុស អាយុ៣៣ឆ្នាំ ពាក់ពន្ធករណី រំលោភលើទំនុកចិត្ត យកប្រាក់ពីក្រុមហ៊ុនចំនួនហាសិបលានរៀល (៥០,០០០,០០០រៀល) មកប្រើប្រាស់ខ្លួនឯង ដោយបង្កើតឯកសារកម្ចីប្រាក់ពីក្រុមហ៊ុន និងប្រើឈ្មោះ អតិជនក្លែងចំនួន៤៦នាក់ ។
បច្ចុប្បន្ន ជនសង្ស័យក្រុមហ៊ុនបានប្រគលឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សាកសួរដើម្បីអនុវត្តតាមនិតិវិធី៕