Man Utd បដិសេធសំណើរផ្ទេរយកកីឡាករម្នាក់នេះ ពីក្លឹប Galatasaray

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Galatasaray បាននឹងបញ្ចុះបញ្ចូលក្លឹប Manchester United ក្នុងការចុះហត្ថលេខាយក Fred។ សមណើរដំបូងត្រូវបានដាក់ទៅហើយ ប៉ុន្តែក៏ត្រូវបានបដិសេធពីក្លឹប Man United ដោយសារតែតម្លៃផ្ទេរនៅទាបជាអ្វីដែលរំពឹងទុក។

ក្នុងនោះ Fred អាចនឹងចាកចេញពីក្លឹប United នៅរដូវក្តៅនេះ ដោយមានក្លឹបនៅអារ៉ាប៊ីសាអូឌីត, Fulham និងក្លឹបច្រើននៅអង់គ្លេសកំពុងធ្វើការលើកការផ្ទេរយកគាត់៕