បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Fabinho និងក្លឹប Al Ittihad បាននឹងកំពុងចរចាគ្នា។ មិនទាន់មានការព្រមព្រៀងនោះទេ ហើយក៏មិនទាន់មានការដាក់សំណើរផ្លូវការណ៍ណាមួយទៅកាន់ក្លឹប Liverpool នៅក្នុងដំណាក់កាលនេះទេ។
ក្នុងនោះកីឡាករត្រូវបានបញ្ចុះបញ្ចូលដោយសារគាត់ជាជម្រើសសំខាន់របស់លោក Nuno សម្រាប់ក្លឹប Al Ittihad។ ការផ្ទេរនៅមិនទាន់កើតឡើងរវាងក្លឹបទាំង២ នោះទេ៕