ក្លឹបមួយនេះ ដាក់សំណើរទិញយកកីឡាករ Rob Holding របស់ Arsenal ក្នុងតម្លៃ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងក្លឹប Besiktas របស់តួកគី បានធ្វើការដាក់សំណើរផ្ទេរយកកីឡាករ Rob Holding របស់ក្លឹប Arsenal។

ក្លឹបមួយនេះបានដាក់សំណើរតម្លៃ ២.៥លានអឺរ៉ូ ដែលវាមិនស្មើរទៅនឹងតម្លៃដែលក្លឹប Arsenal ចង់បាននោះទេ។​ ដូច្នេះក្លឹបកាំភ្លើងធំ អាចនឹងធ្វើការបដិសេធនៅសំណើរមួយនេះ។ កីឡាករវ័យ ២៧ឆ្នាំរូបនេះ នៅសល់កុងត្រា ១ឆ្នាំទៀតជាមួយនឹងក្លឹប Arsenal នឹងមានជម្រើសក្នុងការបន្តនៅឆ្នាំបន្ទាប់៕