បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាក្លឹបកាំភ្លើងធំកំពុងស្វែងរកនៅខ្សែការពារស្តាំ ហើយបានបញ្ជាក់ថាក្លឹបានចាប់អារម្មណ៍ទៅលើកីឡាករ Fresneda របស់ក្លឹប Real Valladolid។
ក្នុងនោះក្លឹប Barcelona ក៏តាមយកខ្សែការពារវ័យក្មេងនេះអស់រយៈពេលយ៉ាងយូរមកហើយ ប៉ុន្តែពួកគេមិនអាចផ្តល់អោយនៅតម្លៃ ២០លានអឺរ៉ូសម្រាប់ថ្លៃផ្តាច់កុងត្រានោះទេ។ ដោយពួកគេអាចត្រឹមបង់អោយទៅក្លឹប Valladolid ក្នុងតម្លៃតែ ១០លានអឺរ៉ូនោះទេ។ បញ្ហាហិរញ្ញវត្ថុរបស់ក្លឹបអេស្ប៉ាញមួយនេះ អាចធ្វើអោយក្លឹបកាំភ្លើងធំមានប្រៀមជាងក្នុងការចុះហត្ថលេខាយក Fresneda។
ក្រៅអំពី Fresneda ក្លឹប Arsenal ក៏ចាប់អារម្មណ៏ទៅលើកីឡាករ Joao Cancelo របស់ក្លឹប Manchester City ផងដែរ។ ហើយគាត់ជាកីឡាករដែលក្លឹប Barcelona ចង់បានផងដែរនារដូវក្តៅនេះ៕
