បរទេស៖ ក្លឹប Inter ដែលបានចុះហត្ថលេខាយកកីឡាករ Lukaku ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Chelsea កាលពីរដូវកាលមុន បានធ្វើការដាក់សំណើរក្នុងតម្លៃ ៣០លានអឺរ៉ូ ដើម្បីផ្ទេរយកខ្សែប្រយុទ្ធរូបនេះជាអចិន្ត្រៃយ៍ ប៉ុន្តែត្រូវបានបដិសេធពីក្លឹបនៅអង់គ្លេស។ ហើយបើយោងតាមការចេញផ្សាយរបស់ Jaob Steinberg បានអោយដឹងថានៅពេលនេះខ្សែប្រយុទ្ធ Lukaku បាននឹងកំពុងពិចារណាទៅលើការផ្ទេរទៅកាន់អារ៉ាប៊ីសាអូឌីត ដោយក្លឹប Al-Hilal មានចំណាប់អារម្មណ៍ចង់បានគាត់។
ក្នុងនោះ Lukaku នៅសល់កុងត្រារយៈពេល ៣ឆ្នាំទៀតជាមួយនឹងក្លឹបតោខៀវ ប៉ុន្តែមើលទៅគាត់មិនចង់បន្តស្នាក់នៅ Stamford នោះទេ៕