Man Utd ផ្តោតលើការផ្ទេរ Andre Onana ក្រោយអ្នកចាំទី De Gea ប្រកាសចាកចេញ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាបន្ទាប់ពីទទួលបានសារចាកចេញរបស់ David de Gea ដែលនេះមានន័យថាជាពេលវេលាដែលក្លឹប​ Manchester United នឹងដាក់សំណើរចុងក្រោយក្នុងការផ្ទេរយក Andre Onana។

គួរបញ្ជាក់ថាការផ្ទេរនេះកាន់តែខិតជិតក្នុងការទទួលបានជោគជ័យហើយ ដោយនៅរង់ចាំការដាក់សំណើរចុងក្រោយនៅថ្ងៃបន្ទាប់ប៉ុណ្ណោះ។ ភាគីទាំងអស់ ជឿជាក់ថាការផ្ទេរមួយនេះនឹងព្រមព្រៀងគ្នា ១០០%នៅសប្តាហ៍ក្រោយ៕