បរទេស៖ គ្រូបង្វឹករបស់ក្លឹប Barca លោក Xavi នឹងត្រូវចុះហត្ថលេខាយកខ្សែបម្រើដែលជាអទិភាពនៅក្នុងទីផ្សារដោះដូរនារដូវក្តៅនេះ ហើយបើតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាកីឡាករ Palhinha ជាគោលដៅសំខាន់របស់ក្លឹប។
ទោះបីជាយ៉ាងណាក៏ដោយការចុះហត្ថលេខាយក Palhinha មិនមែនជារឿងងាយស្រួលនោះទេសម្រាប់ខាង Camp Nou។ កីឡាករវ័យ ២៧ឆ្នាំរូបនេះបានមកចូលរួមជាមួយ Fulham ពីក្លឹប Sporting CP កាលពីឆ្នាំទៅ ហើយកុងត្រារបស់គាត់គឺរហូតដល់ឆ្នាំ២០២៧។ ក្នុងនោះក្លឹប Fulham គឺជាអ្នកគ្រប់គ្រង់ទៅលើស្ថានការណ៍មួយនេះ ខណៈបើយោងតាមការចេញផ្សាយរបស់ The Daily Mail បានអោយដឹងថាខាងក្លឹបត្រូវការតម្លៃប្រមាណ ៩០លានផោនសម្រាប់ការផ្ទេរនេះ៕