Man Utd ចាប់អារម្មណ៍ខ្សែបម្រើក្រុម Juventus ម្នាក់នេះ

0

បរទេស៖ ខ្សែបម្រើជម្រើសជាតិបារាំងអាចនឹងចាកចេញដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ ខណៈកុងត្រារបស់គាត់នឹងផុតជាមួយនឹង Juventus នៅសប្តាហ៍ក្រោយ។ បើយោងតាមការចេញផ្សាយរបស់ The Athletic ថាក្លឹប United បាននិយាយជាមួយនឹងភ្នាក់ងាររបស់កីឡាករ ទៅលើការផ្ទេរមកកាន់អង់គ្លេស។

គួរបញ្ជាក់ថា Rabiot បានខិតជិតក្នុងការមកចូលរួមជាមួយនឹងក្លឹបបិសាចក្រហមកាលពីឆ្នាំទៅ ប៉ុន្តែក៏ត្រូវបរាជ័យវិញ ដោយសារតែភាគីទាំង ២មិនអាចព្រមព្រៀងគ្នានៅលក្ខខណ្ឌផ្ទាល់ខ្លួនបាន ហើយកីឡាករក៏សម្រេចចិត្តបន្តស្នាក់នៅជាមួយក្លឹប Juventus៕