បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al Ahli បាននឹងកំពុងពិភាក្សាជាមួយនឹងខាងកីឡាករ Roberto Firmino ចំពោះឪកាសដែលអាចផ្ទេរយកគាត់បាន។ ការចរចាកំពុងបន្ត ខណៈនៅរង់ចាំតែខាងកីឡាករសម្រេចចិត្តនោះទេ។
ក្នុងនោះក្លឹប Al Ahli បានរៀបចំការធ្វើតេស្តសុខភាពសម្រាប់កីឡាកររួចរាល់ហើយ ប្រសិនជាមានការទទួលបាននៅភ្លើងខៀវពីកីឡាករនៅក្នុងសប្តាហ៍នេះ៕