ខ្សែការពារ Tomas Araujo របស់ក្លឹប Benfica កំពុងត្រូវបានក្លឹបជាច្រើនចាប់អារម្មណ៍

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាមានក្លឹបមួយចំនួនកំពុងចាប់អារម្មណ៍ទៅលើខ្សែការពារ Tomas Araujo របស់ក្លឹប Benfica។ មានក្លឹបនៅអង់គ្លេស និងអាឡឺម៉ង់ បានកំពុងតាមដានទៅលើកីឡាករជម្រើសព័រទុយហ្គាលអាយុក្រោម ២១ឆ្នាំ។

ក្នុងនោះកីឡាករ Araujo ជាប្រធានក្រុមរបស់ក្រុមយុវជនក្លឹប Benfica ក្នុងការប្រកួត Youth League 2022។ ហើយគាត់ក៏ជាកីឡាករម្នាក់ដែលរត់បានលឿន គឺ ៣៧.១១គីឡូ/ម៉ោង នៅក្នុងការប្រកួតជាមួយ Porto៕