ទើបតែវ័យ ១៨ឆ្នាំប៉ុណ្ណោះ!! ប៉ុន្តែធ្វើអោយក្លឹប៣ នៅលីគអង់គ្លេស និងអាឡឺម៉ង់ចាប់អារម្មណ៍គាត់

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាយុវជនឆ្នើមរបស់ក្លឹប Southampton គឺកីឡាករ Dominic Ballard ដែលកើតក្នុងឆ្នាំ២០០៥ កំពុងតែធ្វើអោយទីផ្សារដោះដូរកីឡាករមានភាពភ្ញាក់ផ្អើល ខណៈគាត់ត្រូវបានក្លឹបធំៗជាច្រើនចាប់អារម្មណ៍។

ក្នុងនោះដែរមានក្លឹបដល់ទៅ ៣ក្នុងលីគអង់គ្លេស និងអាឡឺម៉ង់ ដែលបានចាប់អារម្មណ៍លើរូប ស្របពេលដែលគាត់នៅសល់កុងត្រាតែមួយឆ្នាំទៀតប៉ុណ្ណោះជាមួយនឹងក្លឹប Southampton៕