បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាការធ្វើតេស្តសុខភាពលើក២របស់កីឡាករ N’Golo Kante ជាមួយខាងក្លឹប Al Ittihad បានបញ្ចប់ហើយកាលពីម្សិលមិញ ហើយការប្រកាសជាផ្លូវការណ៍នឹងធ្វើឡើងនៅប៉ុន្មានខាងមុខទៀត បន្ទាប់ពីចំណាយអស់រយៈពេល ២សប្តាហ៍។
គួរបញ្ជាក់ថាលក្ខខណ្ឌនៅក្នុងកុងត្រាត្រូវបានផ្លាស់ប្តូរ ហើយត្រូវបានគេជឿជាក់ថាមានរយៈពេលយូរជាងមុន លើសពីការរំពឹងទុក៕