Arsenal ពន្លឿនការផ្ទេរ Declan Rice ក្រោយខ្លាចក្លឹបនៅអង់គ្លេសមួយនេះឆក់យកបាត់

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកិច្ចព្រមព្រៀងរបស់ Declan Rice បានឈានចូលដ៏ថ្ងៃសំខាន់។ ក្លឹប Arsenal ចង់ពន្លឿនការផ្ទេរមួយអោយបានកាន់តែលឿន ដើម្បីជៀសវាងនៅការភ្ញាក់ផ្អើលណាមួយ ខណៈការដេញថ្លៃថ្មីកំពុងត្រូវបានពិភាក្សា បន្ទាប់ពីសំណើរ ៨០លានផោនត្រូវបានបដិសេធ។ លក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានព្រមព្រៀងគ្នា។

ក្នុងនោះក្លឹប Manchester City បានធ្វើការសាកសួរម្តងទៀតចំពោះស្ថានភាពកិច្ចព្រមព្រៀងរបស់ Rice កាលពីថ្ងៃសុក្រកន្លងទៅ ហើយខាងក្លឹប Man City នៅតែចាំការសម្រេចចិត្តរបស់កីឡាករ Gundogan តែប៉ុណ្ណោះ៕