Man Utd ចាប់អារម្មណ៍​ចង់បាន​កីឡាករ​របស់​ក្លឹ​ប Wolfsburg

0

យោង​តាម​សារព័ត៌មាន Sport1 បានឱ្យ​ដឹង​ថា​ក្រុម Manchester United បាន​ចាប់អារម្មណ៍​សម្រាប់​ការ​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​កណ្តាល Felix Nmecha របស់ Wolfsburg វ័យ 22 ឆ្នាំ​។ កីឡាករ​សញ្ជាតិ​អា​ឡឺ​ម៉​ង់​រូប​នេះ ចង់​ចាក​ចេញពី​ក្លឹ​ប Bundesliga នៅ​ដើមរដូវ​ក្តៅ​នេះ​។

ចំណែកឯ Manchester United ក៏​បាន​បើក​ការ​ពិភាក្សា​រួច​ហើយ ជាមួយ​ឪពុក​របស់​កីឡាករ​ដែល​ជា​អ្នក​ប្រឹក្សា​របស់​គាត់ ហើយ​ត្រូវ​បាន​គេ​រាយការណ៍​ថា​កីឡាករ​រូប​នេះ​មាន​តម្លៃ​ប្រហែល 15 លាន​អឺ​រ៉ូ​។

កីឡាករ​វ័យ​២២​ឆ្នាំ​រូប​នេះ ធ្លាប់​បាន​លេង​នៅ​ប្រទេស​អង់គ្លេស កាលពី​ពេល​កន្លង​មក ដែល​ជា​យុវជន​ថ្នាល​របស់ Manchester City​។ ខ្សែបម្រើ​រូប​នេះ​ក៏​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ផ្ទេរ​ទៅ​កាន់​ក្រុម Newcastle United ផង​ដែរ​៕