យោងតាមរបាយការណ៍ពី teamTALK បានឱ្យដឹងថា Manchester City អាចនាំយកកីឡាករសញ្ជាតិក្រូអាតពីរនាក់មកចូលរួមក្រុម គឺកីឡាករ Josko Gvardiol នឹងចូលរួមជាមួយមិត្តរួមក្រុមជម្រើសជាតិរបស់គាត់ Mateo Kovacic នៅកីឡដ្ឋាន Etihad ។
Manchester City កំពុងរៀបចំការផ្ទេរក្នុងតម្លៃកំណត់ត្រាមួយសម្រាប់ Gvardiol ពី RB Leipzig ហើយពួកគេហ៊ានចំណាយប្រាក់ជាង 100 លានអឺរ៉ូសម្រាប់កីឡាកររូបនេះ ។ ហើយឥឡូវកំពុងតែពិភាក្សាលើការចុះហត្ថាលេខាលើកីឡាករ Kovacic ម្នាក់ទៀតផងដែរ៕