បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al Ahli បានធ្វើការដាក់សំណើរផ្លូវការក្នុងការផ្ទេរយកកីឡាករ Riyad Mahrez។ ការពិភាក្សាកំពុងត្រូវបានធ្វើឡើងជាមួយនឹងខាងកីឡាករ។ ដោយក្នុងនោះ Al Itthihad មិនស្ថិតនៅក្នុងការប្រជែងឡើយនៅពេលនេះ ដោយមានតែ Al Ahli ប៉ុណ្ណោះ។
ដោយឡែកខាងក្លឹប Manchester City នៅតែចង់បានតម្លៃដល់សាកសមមួយ ដើម្បីអាចអនុញ្ញាតអោយ Mahrez ចាកចេញពីក្លឹប។ ក្នុងការការពិភាក្សាអាចនឹងត្រូវបានធ្វើឡើងនៅពេលឆាប់ៗខាងមុខ៕