បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea បានប្រាប់ទៅកាន់ក្លឹប Inter ថាពួកគេមិនទទួលយកសំណើរខ្ចីជើងកីឡាករ Romelu Lukaku និងកីឡាករ Kalidou Koulibaly នៅក្នុងដំណាក់កាលនេះនោះទេ។
ការពិភាក្សារវាងក្លឹបទាំង២ នឹងត្រូវធ្វើឡើងនៅបន្ត ដើម្បីស្វែងរកនៅដំណោះស្រាយ។ ក្នុងនោះការសម្រេចចិត្តរបស់កីឡាករ ក៏ត្រូវបានយកមកគិតនៅក្នុងដំណើរកាលមួយនេះផងដែរ៕