បរទេស៖ Mason Mount នៅសល់កុងត្រាតែមួយឆ្នាំទៀតប៉ុណ្ណោះនៅ Stamford Bridge ហើយក៏បានបដិសេធក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹប។ ដោយឡែកក្លឹបបិសាចក្រហមនៅតែមានភាពស្ងប់ស្ងាត់ចំពោះកិច្ចព្រមព្រៀងនេះ ខណៈពេលដែល Mount ចង់ធ្វើការផ្ទេរមកកាន់ Old Trafford។
ប៉ុន្តែបញ្ហាចំបងសម្រាប់ពួកគេ គឺតម្លៃដែលក្លឹប Chelsea ចង់បានពីការផ្ទេរមួយនេះ ដោយពួកគេនៅតែរក្សាចំហរក្នុងការចង់បានតម្លៃមិនទាបជាង ៨០លានផោន ដោយក្នុងនោះ ៧០លានផោនជាប្រាក់បង់មុន ហើយ ១០លានផោនផ្សេងទៀតជាប្រាក់បូកបន្ថែម ដែលនេះយោងតាមការចេញផ្សាយរបស់លោក David Ornstein។
United មានបំណងចង់ឱ្យមានការសម្របសម្រួលមួយ ហើយសង្ឃឹមថានឹងអាចចរចារលើកិច្ចព្រមព្រៀងដែលមានតម្លៃ ៥៥ លានផោនសម្រាប់កីឡាកររូបនេះ៕