មានក្លឹបនៅអារ៉ាប៊ីសាអូឌីត ចង់បាន Sergio Ramos ហើយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាក្លឹប Al-Ahli កំពុងចង់បានកីឡាករ Sergio Ramos ហើយដោយហ៊ានចំណាយអោយគាត់ប្រមាណ ២០លានដុល្លាររដូវកាល។ ទោះបីជាយ៉ាងណាក៏ដោយទឹកប្រាក់ដែលត្រូវបាននេះ គឺវាទាបជាងអ្វីដែល Ronaldo និង Benzema ទទួលបានពីក្លឹប Al-Nassr និង Al-Itthihad។

គួរបញ្ជាក់ថាលីគនៅ Saudi Pro បន្តការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីចុះហត្ថលេខាលើតារាកំពូល។ បន្ទាប់ ពីយកបានអតីតកីឡាកររបស់ក្លឹប Real Madrid កីឡាករ Benzema និង Ronaldo ពួកគេបានកំណត់គោល ដៅលើអតីតខ្សែការពារកណ្តាល ក្លឹបអធិរាជស ដែលក្លាយជាកីឡាករគ្មានតម្លៃខ្លួននៅចុងខែនេះ បន្ទាប់ពីកិច្ចសន្យារបស់គាត់នឹងផុតកំណត់ជាមួយក្លឹប Paris Saint-Germain៕