Erik ten Hag អាចរើសយកខ្សែប្រយុទ្ធ Atalanta ម្នាក់នេះ ជំនួសអោយការផ្ទេរយក Harry Kane

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Manchester Evening News បានអោយដឹងថាខ្សែប្រយុទ្ធ Rasmus Hojlund ចង់បាចូលរួមជាមួយនឹងក្លឹប Manchester United នៅរដូវក្តៅនេះ។

យុវជនឆ្នើមសញ្ជាតិដាណឺម៉ាករូបនេះបានក្លាយជាកីឡាករខ្សែប្រយុទ្ធវ័យក្មេងម្នាក់នៅតំបន់អឺរ៉ុបដែលកំពុងលេងនៅអ៊ីតាលី Serie A ក្នុងក្លឹប Atalanta ហើយគាត់ក៏មានការលេងប្រហាក់ប្រហែលទៅនឹងកីឡាករ Erling Haaland ។

គួរបញ្ជាក់ថាក្លឹប United កំពុងពិចារណាក្នុងការយក Hojlund ជំនួសអោយការចង់បាន Harry Kane ខណៈពេលដែលពួកគេកំពុងចង់ពង្រឹងនៅតំបន់ប្រយុទ្ធ ដើម្បីត្រៀមវិលត្រលប់ចូលប្រកួតប្រជែងក្នុងពាន Champions League នារដូវកាលក្រោយ៕