ក្លឹបនៅអង់គ្លេស ២កំពុងប្រជែងគ្នាយកកីឡាករ Maddison

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Tottenham និង Newcastle កំពុងស្ថិតនៅក្នុងការប្រកួតប្រជែងចុះហត្ថលេខាយកកីឡាករ James Maddison។ គាត់មានគម្រោងក្នុងការចាកចេញពី Leicester ហើយការពិភាក្សានឹងធ្វើឡើងនាពេលខាងមុខ។

ក្នុងនោះគ្រូបង្គោលថ្មីរបស់ក្លឹប Spurs លោក Postecoglous ចង់បានកីឡាករ Maddison ប៉ុន្តែក្លឹប Newcastle បានធ្វើការលើរឿងនេះតាំងពីខែមករាមកម្ល៉េះ៕