បើករថយន្តធ្លាក់ផ្លូវដោយខ្លួនឯងបណ្ដាលឱ្យមនុស្សស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន ១២ នាក់

0

​កែប​៖ នៅ​ថ្ងៃ​ទី ០៨-០៦-២០២៣ វេលា​ម៉ោង ១២​ៈ​៣០ នាទី រសៀល មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង (​បើកបរ​ងងុយដេក​ធ្លាក់​ផ្លូវ​) លើ​ផ្លូវជាតិ​លេខ ៣៣ ចំណុច​ទល់មុខ​សាកលវិទ្យាល័យ តេ​ជោ ហ៊ុន សែន ចំការ​ដូង ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ២១-២២ ស្ថិត​នៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។

រថយន្ដ​ម៉ាក តា​កូ​ម៉ា ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2BC-3606 បើកបរ​ដោយ​ឈ្មោះ ម៉ី​ន អាស៊ី ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ កសិករ (​របួសស្រាល​)​។ អ្នក​រួម​ដំណើរ​ចំនួន​១១​នាក់ រង​របួសធ្ងន់​ស្រាល​រួម​មាន​៖
១,​ឈ្មោះ សារី ភេទ ប្រុស អាយុ ៥៨ ឆ្នាំ មុខរបរ កសិករ (​របួសស្រាល​)
២,​ឈ្មោះ សា​តាស់ ភេទ ស្រី អាយុ ៥៨ ឆ្នាំ មុខរបរ កសិករ (​របួសធ្ងន់​)
៣,​ឈ្មោះ និ​ច សូ​ឡោះ ភេទ ប្រុស អាយុ ៧ ឆ្នាំ មុខរបរ សិស្ស (​របួសធ្ងន់​)
៤,​ឈ្មោះ ហា​ហ្វី​ស ភេទ ប្រុស អាយុ ១៣ ឆ្នាំ មុខរបរ សិស្ស (​របួសធ្ងន់​)
៥,​ឈ្មោះ រស់ មៃ ភេទ ស្រី អាយុ ៤០ ឆ្នាំ មុខរបរ កសិករ (​របួសធ្ងន់​)
៦,​ឈ្មោះ ហូ ស៊ី​ត ភេទ ប្រុស អាយុ ៤ ឆ្នាំ មុខរបរ កុមារ (​របួសស្រាល​)
៧,​ឈ្មោះ ស ហ្វី​យ៉ា ភេទ ស្រី អាយុ ៣៣ ឆ្នាំ មុខរបរ កសិករ (​របួសស្រាល​)
៨,​មៃ រ៉ា អាយុ ១​ខួប ទារក ស្រី (​របួសធ្ងន់​)
៩,​ឈ្មោះ អូ​ម៉ា​រក់ ភេទ ស្រី អាយុ ៣ ឆ្នាំ មុខរបរ កុមារ (​របួសធ្ងន់​)
១០,​ឈ្មោះ ម៉ូ​សើ​ត ភេទ ប្រុស អាយុ ៦ ឆ្នាំ មុខរបរ សិស្ស (​របួសធ្ងន់​)
១១,​ឈ្មោះ បូ​រី​រ៉ោះ ភេទ ប្រុស អាយុ ៦ ឆ្នាំ (​ស្លាប់​) ទាំង ១២ នាក់ ខាងលើ​រស់នៅ​ភូមិ ព្រៃ​ក្រឡា​ខាងលិច ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​។

បច្ចុប្បន្ន​អ្នក​រង​របួស​ខាងលើ​នគរបាល​យើង​បាន​សហការ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត និង​អ្នក​ស្លាប់​បាន​រៀបចំ​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាល ខេត្តកែប