Real បានបដិសេធសំណើរផ្ទេរយក Tchouameni ពីក្លឹបយក្សនៅអង់គ្លេស

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Defensa Central បានអោយដឹងថាក្លឹប Liverpool នៅតែចង់ចុះហត្ថលេខាយកកីឡាករ Aurelien Tchouameni ប៉ុន្តែតម្លៃដាក់ស្នើរ ៦០លានអឺរ៉ូ ត្រូវបានបដិសេធដោយក្លឹប Real Madrid។

គួរបញ្ជាក់ថាកីឡាករវ័យ ២៣ឆ្នាំរូបនេះ ត្រូវបានចាប់ទុកថាជាសមាជិកក្រុមដ៏សំខាន់ម្នាក់របស់ក្លឹបអធិរាជស គឺមិនមានទុកសម្រាប់លក់នោះទេ៕