Arsenal ត្រៀមដាក់សំណើរទឹកប្រាក់ដ៏ច្រើនមួយ សម្រាប់ផ្ទេរយក Declan Rice

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថា ក្លឹប Arsenal បានត្រៀមនៅសំណើរក្នុងរង្វងទឹកប្រាក់ប្រមាណ ៩០លានផោន សម្រាប់ផ្ទេរយក Declan Rice។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សំណើរមួយនេះ មិនស្មើទៅនឹងការទាមទាររបស់ក្លឹប West Hame ក្នុងតម្លៃ ១០០លានផោននោះទេ។ ប៉ុន្តែក្លឹប Arsenal នៅតែមានសង្ឃឹមថាការដាក់សំណើរមួយនេះ នឹងអាចនាំយកខ្សែបម្រើសញ្ជាតិអង់គ្លេសនេះមកកាន់ទឹកដី Emirate នៅរដូវក្តៅនេះបាន៕