អីយ៉ាស់!! Maguire ហាក់មានទីផ្សារវិញ ក្រោយក្លឹបធំនៅអង់គ្លេសចង់បានគាត់

0

បរទេស៖ ក្លឹប Tottenham Hotspur ត្រូវបានរាយការណ៍ថាចាប់អារម្មណ៍ក្នុងការផ្ទេរយកខ្សែការពារក្លឹប Manchester United គឺកីឡាករ Harry Maguire។

នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាកីឡាករវ័យ ៣០ឆ្នាំរូបនេះកំពុងសម្លឹងរកមើលឪកាសក្នុងការចាកចេញពីក្លឹប Manchester United នៅរដូវក្តៅនេះ ដើម្បីស្វែងរកពេលវេលាលេងនៅលើទីលានរបស់ខ្លួនត្រលប់មកវិញ ហើយក្នុងនោះក្លឹប Tottenham អាចនឹងផ្តល់នៅអោយគាត់នៅចំនុចនេះបាន ជាមួយនឹងឪកាសសម្រាប់គាត់ក្នុងការស្តារនៅអាជីពទៀត៕