រំលោភក្មេងស្រី អាយុ១២ឆ្នាំ បានសម្រេចដល់ទៅ ២ដង ទើបតែបែកធ្លាយ

0

បាត់ដំបង៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅវេលាម៉ោង ០៤និង៣០នាទី បានទទួលបណ្តឹងពីតាបង្កើតជនរងគ្រោះឈ្មោះ អៀម កាំ ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅក្រុមទី១៣ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង មានករណី រួមភេទជាមួយអនីតិជនអាយុក្រោម ១២ឆ្នាំ ជាចៅស្រីរបស់គាត់ ឈ្មោះ ជ ស.វ.ល ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅក្រុមទី១៣ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង រហូតបានសម្រេចចំនួន ០២លើក។

ករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរនិងការពារអនីតិជន លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ ដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង១ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ វ៉ឹង សាវុធ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្រុមទី១៩ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ សមត្ថកិច្ចបានសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពបានរួមភេទជាមួយក្មេងស្រីរងគ្រោះឈ្មោះ ជ ស.វ.ល ភេទស្រី អាយុ១២ឆ្នាំ រួមភេទបានសំរេចចំនួន០២លើក ពិតប្រាកដមែន។

នាពេលនេះ កម្លាំងនគរបាលស្រុកសង្កែកំពុងកសាងសំណុំរឿង បញ្ចូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់បន្តតាមនីតិវិធី-ច្បាប់៕

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ