ដំណឹងមួយនេះធ្វើអោយក្លឹបដែលចង់បាន Gavi ឆ្អែតចិត្តហើយ!!

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Gavi ត្រូវបានចុះឈ្មោះចូលជាកីឡាកររបស់ក្លឹប Barcelona បានសម្រេចដោយ La Liga។ ដូច្នេះគាត់មិនមែនជាបញ្ហាសម្រាប់ក្លឹប Barcelona ទៀតនោះទេ ហើយចំពោះព័ត៌មានដែលថាគាត់នឹងទៅលេងនៅអង់គ្លេសដោយគ្មានតម្លៃខ្លួន ក៏អាចនឹងបញ្ចប់ផងដែរ។

គួរបញ្ជាក់ថា សុពលភាពនៅក្នុងកុងត្រារបស់គាត់មានរហូតដល់ខែមិថុនា ឆ្នាំ២០២៦ ជាមួយតម្លៃផ្តាច់កុងត្រាប្រមាណ ១០០០លានអឺរ៉ូ៕