Bayern Munich បាន​ប្ដេជ្ញា​ថា ត្រូវ​តែ​ចុះហត្ថលេខា​លើ​កីឡាករ Barcelona រូប​នេះ​អោយ​បាន

0

យោង​តាម Sky Sports បានអោយ​ដឹង​ថា Bayern Munich គ្រោង​នឹង​ដាក់​ដេញថ្លៃ​យក​ខ្សែបម្រើ​ស្លាប Raphinha របស់ Barcelona នៅ​រដូវក្តៅ​។

យោង​តាម​របាយការណ៍​បានឱ្យ​ដឹង​ថា Thomas Tuchel បាន​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សមត្ថភាព​របស់​កីឡាករ​រូប​នេះ ហើយ​ខណៈ​ពេល​ដែរ​ក្រុម Barcelona ត្រូវការ​ប្រាក់​យ៉ាងច្រើន​សម្រាប់​ការ​នាំ​យក​កីឡាករ Messi មក​វិញ​។

ទោះ​យ៉ាងណា​ក៏​ដោយ​ក្លឹ​ប Bayern Munich បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ថា ត្រូវ​តែ​ចុះហត្ថលេខា​លើ​កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ​អោយ​បាន​៕