Chelsea កំពុង​ដាក់​សំណើ​មួយ​ទៅ AC Milan

0

Chelsea គ្រោង​នឹង​ចុះហត្ថលេខា​យ៉ាង​សំខាន់ ដើម្បី​ពង្រឹង​តំបន់​អ្នកចាំទី​របស់​ពួក​គេ​។

ក្លឹ​ប​តោ​ខៀវ​ចង់បាន​កីឡាករ​ម្ចាស់​អាវ​លេខ 1 ថ្មី បន្ទាប់​ពី​ទាំង Kepa Arrizabalaga និង Edouard Mendy បង្ហាញ​ទម្រង់​លេង​មិន​បាន​ល្អ​ក្នុង​រដូវ​កាល​នេះ​។

បើ​យោង​តាម​របាយការណ៍ All Football បាន​បញ្ជាក់​ថា Chelsea បាន​ដាក់​ដេញថ្លៃ 51.8 លាន​ផោន​សម្រាប់​តារាបាល់ទាត់ Mike Maignan របស់ AC Milan​។ អ្នកចាំទី​សញ្ជាតិ​បារាំង​រូប​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​អ្នកចាំទី​ដ៏​ល្អ​មួយ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​។

Maignan អាច​នឹង​ផ្លាស់​ទៅ Premier League ដោយ​ការ​ផ្តល់​ជូន​ប្រាក់​ឈ្នួល​ខ្ពស់​។ ទោះជា​យ៉ាងណា​ក៏​ដោយ គាត់​ប្រហែលជា​នៅ​បន្ត​ព្រោះតែ AC Milan ជា​ក្រុម​ដែល​មានការ​ប្រកួតប្រជែង Champions League នៅ​រដូវ​កាល​ក្រោយ​៕