បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Liverpool បានធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅកាន់ភ្នាក់ងាររបស់កីឡាករ Manu Kone និង Khephren Thuram នៅសប្តាហ៍នេះ។
ក្នុងនោះការពិភាក្សាផ្ទៃក្នុងទៅលើការដាក់សំណើរត្រូវបានធ្វើឡើង។ នៅពេល Liverpool កំពុងត្រូវការពេលដើម្បីបញ្ចប់ការផ្ទេរយក Mac Allister បន្ទាប់មកនឹងពិចារណាទៅលើខ្សែបម្រើថ្មីទៀត៕