Ruben Neves ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Barca ហើយ ប៉ុន្តែត្រូវនៅរង់ចាំរឿងមួយនេះទៀត

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Ruben Neves នៅរង់ចាំខាងក្លឹប Barca ឆ្លើយតប។ កុងត្រាផ្ទាល់ខ្លួនបានព្រមព្រៀងគ្នារួចរាល់ហើយ តាំងពីខែមេសា ជាមួយនឹងលោក Mendes ភ្នាក់ងាររបស់កីឡាករ។

ក្នុងនោះ ពេលនេះគាត់ត្រូវរង់ចាំខាងក្លឹប Barca ដោយសារតែក្លឹបមិនអាចធ្វើការចុះឈ្មោះកីឡាករបាន ព្រោះតែបញ្ហា Financial Fair Play ហើយវាក៏មិនមែនជាជម្រើសអទិភាពរបស់លោក Xavi ដូចគ្នា។ ចំណែកកីឡាករ Ansu Fati ក៏មិនត្រូវបានធានាថានឹងទៅលេងអោយ Wolves ផងដែរ៕