នេះបើតាមការអះអាងរបស់ Football Insider បានអោយដឹងថាខ្សែបម្រើ Mason Mount របស់ Chelsea នឹងរកបាន 200,000 ផោនក្នុងមួយសប្តាហ៍ ប្រសិនបើគាត់ចុះហត្ថលេខាចូលរួមជាមួយ Manchester United ក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។
កុងត្រារបស់ Mount ជាមួយ Chelsea នឹងផុតកំណត់នៅឆ្នាំក្រោយ ដោយខ្សែបម្រើរូបនេះមិនចង់បន្តកុងត្រារបស់គាត់ឡើយ។ Manchester United មិនទាន់ធ្វើកិច្ចព្រមព្រៀងជាឯកសាជាមួយក្រុមតោខៀវទេ ដោយភាគីសងខាងបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនរួចហើយ៕