ព្រោះតែ​ហេតុផល​នេះ​ទើប Moises Caicedo ព្រម​ចូលរួម​ជាមួយ Arsenal

0

យោង​តាម​របាយការណ៍​របស់ Tera Deportes បានអោយ​ដឹង​ថា​កីឡាករ Moises Caicedo បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ផ្ទាល់ខ្លួន ដើម្បី​ចូលរួម​ជាមួយ​ក្រុម Arsenal នៅ​រដូវក្តៅ​នេះ​។

កីឡាករ​វ័យ ២១​ឆ្នាំ​រូប​នេះ មាន​ក្ដី​ស្រមៃ​ចង់​លេង​នៅ Champions League ដូច្នេះ​ហើយ​បាន​ច្រាន​ចោលការ​ផ្តល់​ជូន​ប្រាក់ខែ​ដ៏​ច្រើន​ពី​ក្រុម​តោ​ខៀវ Chelsea​។

គួរ​បញ្ជាក់​ផង​ដែរ Liverpool ក៏​កំពុង​តាម​ប្រមាញ់​តារា​វ័យក្មេង​រូប​នេះ​ដែរ ប៉ុន្តែ​គាត់​មិនមែន​ជា​ជម្រើស​សំខាន់​ក្នុង​បញ្ជី​ចង់បាន​របស់​ពួក​គេ​សម្រាប់​រដូវក្តៅ​នេះ​ឡើយ​៕