យោងតាមសារព័ត៌មាន The Athletic បានអោយដឹងថាក្លឹប Aston Villa កំពុងសម្លឹងរកមើលការចុះហត្ថលេខាលើខ្សែបម្រើ Youri Tielemans របស់ក្លឹប Leicester City ហើយក្រុម Arsenal កំណត់គោលដៅលើកីឡាកររូបនេះនៅរដូវក្តៅ។
កិច្ចសន្យារបស់ Tielemans ជាមួយ Leicester City ត្រូវផុតកំណត់នាពេលឆាប់ៗនេះ ហើយគាត់នឹងក្លាយជាខ្សែបម្រើដែលគ្មានតម្លៃផ្ទេរ ក្នុងទីផ្សារដោះដូរខាងមុខនេះ៕