ចេញ Man City មិនទាន់បានប៉ុន្មានម៉ោងផង!! Man Utd ធ្វើការទំនាក់ទំនងទៅកាន់ភ្នាក់ងាររបស់កីឡាករូបនេះភ្លាម

0

បរទេស៖ ក្លឹប United បានធ្វើការលួងលោមខ្សែបម្រើ Amrabat របស់ក្លឹប Fiorentina អោយគាត់ផ្ទេរកាន់ Old Trafford តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីចាញ់ Manchester City នៅវគ្គផ្តាច់ព្រ័ត្រ FA Cup។​ ហើយបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Sport បានអោយដឹងថាក្លឹបបិសាចក្រហមបានព្យាយាមក្នុងការចុះកុងត្រាយកខ្សែបម្រើសជម្រើសជាតិម៉ារ៉ុករូបនេះ ហើយក៏បានធ្វើការទំនាក់ទំនងទៅកាន់ភ្នាក់ងាររបស់គាត់តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីចប់ការប្រកួត។

គួរបញ្ជាក់ថា Amrabat គឺជាតារាឆ្នើមម្នាក់របស់ក្រុមជម្រើសជាតិម៉ារុក ដែលបានជួយក្រុមអោយឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពានរង្វាន់បាល់ទាត់ពិភពលោក ២០២២។ ហើយគាត់ក៏បានទទួលការចាប់អារម្មណ៍ពីក្លឹប Barcelona ផងដែរ។ ខ្សែបម្រើរូបនេះចង់ផ្ទេរទៅកាន់ Camp Nou កាលពីខែមករាកន្លងទៅ ប៉ុន្តែក្លឹប Fiorentina មិនយល់ព្រម៕

Amrabat Fiorentina