Ten Hag ហ៊ានចំណាយលុយ ៥០លានអឺរ៉ូ ដើម្បីយកអតីតកូនក្រុមខ្លួនម្នាក់ពី Ajax

0

បរទេស៖ ក្លឹប Manchester United នៅតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែការពារ Jurrien Timber របស់ក្លឹប Ajax នៅរដូវក្តៅនេះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ Fichajes បានអោយដឹងថាក្លឹបបិសាចក្រហម បានឈានមួយជំហ៊ានទៀតក្នុងការចុះហត្ថលេខាយកខ្សែការពារវ័យ ២១ឆ្នាំនៅរដូវក្តៅនេះ ដោយក្លឹបហានចំណាយ ៥០លានអឺរ៉ូ។

ក្នុងនោះដែរក្លឹប Manchester United នឹងត្រូវធ្វើការប្រកួតប្រជែងជាមួយនឹង Liverpool ចំពោះការចុះហត្ថលេខាយករូបគាត់៕