អ្នកគាំទ្រម្នាក់ពាក់អាវ Man Utd លេខ ៩៧ ជាមួយនឹងពាក្យ “Not Enough” ត្រូវបានប៉ូលីសចាប់ខ្លួន

0

បរទេស៖ អ្នកគាំទ្រម្នាក់ដែលត្រូវបានថតរូបបង្ហោះក្នុងបណ្តាញសង្គម ក្នុងសម្លៀកបំពាក់ក្រៅដីរបស់ក្លឹប United ជាមួយនឹងលេខអាវ ៩៧នៅពីក្រោយ គួបផ្សំនឹងពាក្យ “Not Enough (មិនគ្រប់គ្រាន់)”។

ក្នុងនោះលេខ ៩៧នេះ គឺសំដៅទៅលើអ្នកគាំទ្រ Liverpool ដែលត្រូវបានស្លាប់ក្នុងការមួយកើតឡើងនៅកីឡដ្ឋាន Sheffield Wednesday ក្នុងឆ្នាំ១៩២៨។ វាត្រូវបានចោទសួរថា អាវមួយនេះត្រូវបានបោះពុម្ភដោយរបៀបណា។

សមត្ថកិច្ចបានធ្វើការបញ្ជាក់ថា ជនសង្ស័យដែលមិនត្រូវបានបញ្ចេញឈ្មោះរូបនេះ បានចាប់ខ្លួនហើយ បន្ទាប់ពីរូបភាពមួយនេះបានបង្ហោះនៅក្នុងបណ្តាញសង្គម។

សមត្ថកិច្ចបានសរសេរនៅក្នុង Twitter ថា “យើងដឹងអំពីរឿងនេះ ហើយបានធ្វើការយ៉ាងសកម្មជាមួយមន្ត្រីនៅ កីឡដ្ឋាន wembley ដើម្បីកំណត់អត្តសញ្ញាណបុគ្គលនោះ។ គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សង្ស័យ​ពី​បទ​ល្មើស​សណ្តាប់​ធ្នាប់​សាធារណៈ​ហើយ​នាំ​ទៅ​ឃុំ​ខ្លួន”៕