ចំពេលមានពាក្យចរចាមរាមជាច្រើនអំពីការផ្ទេរកីឡាករ Karim Benzema ទៅ Al-Ittihad ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ។
កីឡាករសញ្ជាតិបារាំងរូបនេះ បានចេញមកច្រានចោលនៅរបាយការណ៍ដែលមិនច្បាស់លាស់ទាំងអស់នោះ។ គាត់បាននិយាយកាលពីម្សិលមិញថា «របាយការណ៍នោះមិនមែនជាការពិតនោះទេ»។
បើយោងតាម Marca បានរាយការណ៍ថា តារាឆ្នើមរូបនេះនឹងបន្តនៅ Real Madrid ។ នោះនឹងជាដំណឹងល្អសម្រាប់អ្នកគាំទ្រ Tottenham ដែលបារម្ភថា Harry Kane ចាកចេញទៅចូលរួមជាមួយ Real Madrid បើ Benzema ចាកចេញ៕