មក​ដឹង​ពី​កីឡាករ ១០​នាក់​ដែល Man City បាន​ទាក់ទង

0

ក្រុម​របស់​លោក Pep Guardiola បាន​ក្លាយជា​ក្រុម​ដ៏​អស្ចារ្យ​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​នៅ​តែ​មាន​កន្លែង​ដើម្បី​កែ​លម្អ ដូច្នេះ​តើ​ពួក​គេ​គួរ​ទិញ​អ្នក​ណា ដើម្បី​កសាង​ភាព​ជោគជ័យ​របស់​ពួក​គេ​បន្ថែម​ទៀត​។

ពួក​គេ​ទើបតែ​ឈ្នះ​ពាន Premier League ជា​លើក​ទី​បី ហើយ​ពួក​គេ​មានឱកាស​ឈ្នះ​ពានរង្វាន់ បី​ក្នុង​មួយ​រដូវ​កាល​។ ដូចដែល​យើង​បាន​ស្គាល់​ហើយ Pep Guardiola មិន​អាច​នៅ​ស្ងៀម​ឡើយ ហើយ​កំពុង​រៀបចំ​ផែនការ​ក្រុម​សម្រាប់​រដូវ​កាល​ក្រោយ​។

ពួក​គេ​ចង់​ចុះហត្ថលេខា​លើ​ខ្សែការពារ​កណ្តាល​ថ្មី ដោយ Aymeric Laporte រំពឹង​ថា​នឹង​ចែកផ្លូវ​ជាមួយ​ក្លឹ​ប​នៅ​រដូវក្ដៅ​នេះ ហើយ​ក្រុម​មេឃ​ខៀវ​ក៏​កំពុង​តែ​ស្វែងរក​ខ្សែប្រយុទ្ធ និង​ខ្សែបម្រើ​បន្ថែម​ថែម​ទៀត​ផង​ដែរ​។

ឥឡូវនេះ​សូម​ក្រឡេក​មក​មើល​កីឡាករ​ដែល​ក្រុម Man City បាន​ទាក់ទង ហើយ​កីឡាករ​មួយ​ចំនួន អាច​នឹង​ផ្លាស់​មក​កាន់ Etihad Stadium ក្នុង​រដូវក្ដៅ​នេះ​ក្នុង​នោះ​រួម​មាន​៖

១. កីឡាករ Mateo Kovacic ជា​កីឡាករ​របស់​ក្រុម Chelsea
២. កីឡាករ Josko Gvardiol ជា​កីឡាករ​របស់​ក្រុម RB Leipzig
៣. កីឡាករ Jeremie Frimpong ជា​កីឡាករ​របស់​ក្រុម Bayer Leverkusen
៤. កីឡាករ Moussa Diaby ជា​កីឡាករ​របស់​ក្រុម​Bayer Leverkusen
៥. កីឡាករ Theo Hernandez ជា​កីឡាករ​របស់​ក្រុម AC Milan
៦. កីឡាករ Alphonso Davies ជា​កីឡាករ​របស់​ក្រុម Bayern Munich
៧. កីឡាករ Serge Gnabry ជា​កីឡាករ​របស់​ក្រុម Bayern Munich
៨. កីឡាករ Ethan Nwaneri ជា​កីឡាករ​របស់​ក្រុម Arsenal
៩. កីឡាករ Kim Min-jae ជា​កីឡាករ​របស់​ក្រុម Napoli
១០. កីឡាករ Jude Bellingham ជា​កីឡាករ​របស់​ក្រុម Borussia Dortmund ៕