យោងតាមរបាយការណ៍ Relevo បានបង្ហើបថា Real Madrid អាចប្តូរការចាប់អារម្មណ៍របស់ពួកគេទៅលើខ្សែប្រយុទ្ធ Kai Havertz របស់ Chelsea ប្រសិនបើពួកគេបរាជ័យក្នុងការនាំយក Harry Kane នៅរដូវក្តៅខាងមុខនេះ។
ខ្សែប្រយុទ្ធរបស់ Tottenham ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបផ្សេងៗនៅទូទាំងទ្វីបអឺរ៉ុប ហើយ Los Blancos មានអារម្មណ៍ថាវាពិតជាពិបាកណាស់ក្នុងការចុះហត្ថលេខា Kane។
របាយការណ៍បានបញ្ជាក់បន្ថែមទៀតថា ខ្សែប្រយុទ្ធបីរូបរបស់ក្រុមតោខៀវ នឹងធ្វើឱ្យក្លឹបទទួលបានប្រាក់ចំណូលច្រើន ដូច្នេះហើយពួកគេកំពុងស្វែងរកជម្រើស ក្នុងការលក់កីឡាករណាម្នាក់។ អ្នកចាត់ការថ្មីរបស់ Chelsea លោក Mauricio Pochettino អាចអនុញ្ញាតឱ្យ Havertz ចាកចេញនៅរដូវក្តៅនេះ បន្ទាប់ពីខ្សែប្រយុទ្ធអាឡឺម៉ង់រូបនេះបានធ្លាក់ចុះទម្រង់លេង។
ជាមួយនឹងក្លិបយក្សរបស់អេស្បាញ បានផ្តោតទៅលើកំពូលកីឡាករវ័យក្មេងដូចជា Mbappe និង Haaland សម្រាប់កិច្ចសន្យារយៈពេលវែងដោយ Havertz ជាកីឡាករជំនួសរយៈពេលខ្លីតែប៉ុណ្ណោះសម្រាប់លោក Ancelotti៕