Chelsea បានបញ្ចប់កិច្ចសន្យាខ្ចីជើងចំពោះកីឡាករ Denis Zakaria របស់ Juventus កាលពីរដូវកាលមុន។
កីឡាកររូបនេះបាននិយាយអំពីការចាកចេញរបស់គាត់ពី Chelsea ដោយអរគុណអ្នកគាំទ្រ។ គាត់បានសរសេរថា «វាជាពេលវេលាដ៏លំបាកមួយ។ អរគុណអ្នករាល់គ្នា ដែលបានគាំទ្រខ្ញុំ! ចូរយើងផ្តោតលើអនុស្សាវរីយ៍ដ៏ល្អៗ»។
កីឡាករវ័យ ២៦ឆ្នាំរូបនេះបង្ហាញសមត្ថភាពមិនសូវបានល្អនោះទេ សម្រាប់ក្លឹបនៅទីក្រុងឡុងដ៍ ជាលទ្ធផល Chelsea បានបដិសេធជម្រើសក្នុងការផ្ទេរជាអចិន្ត្រៃយ៍។
ទោះជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ពី Calciomercato បានអោយដឹងថា មានក្លឹបនៅ Premier League ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើគាត់៕