Ronaldo បាន​ទាក់ទង​ទៅ​ក្លឹ​ប​ជា​គូប្រជែង​របស់ Real Madrid (មានវីដេអូ)

0

Cristiano Ronaldo ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ទាក់ទង​ទៅ​កាន់​ក្លឹ​ប​ដែល​ជា​គូប្រជែង​របស់ Real Madrid គឺ Atletico Madrid ជុំវិញ​ការ​ផ្លាស់​ប្តូរ​ទៅ​កាន់​ប្រទេស​អេ​ស្ប៉ា​ញ​វិញ​។ តារា ឆ្នើម​សញ្ជាតិ ព័រ​ទុ​យ​ហ្គា​ល់ មាន បំណង ចង់ ចាក ចេញ ពី អា​រ៉ា​ប៊ី​សា​អូឌីត ប៉ុន្មាន ខែ បន្ទាប់ ពី ការ​ផ្ទេរ ដោយ គ្មាន​តម្លៃ​ខ្លួន​។

យោង​តាម​របាយការណ៍​របស់ El Nacional បាន​ឲ្យ​ដឹង​ថា Ronaldo មិន​សប្បាយចិត្ត​នៅ​មជ្ឈិមបូព៌ា ហើយ​កំពុង​ស្វែងរក​ផ្លូវ​ចាកចេញ​។ គាត់ បាន សម្រេច ចិត្ត ថា គាត់ ចង់ ត្រឡប់ ទៅ អឺរ៉ុប វិញ ដោយ ហេតុផល ក្រៅ ទីលាន ហើយ កំពុង សម្លឹង មើល ប្រទេស អេ​ស្ប៉ា​ញ​។

Atletico Madrid បាន​ដាក់ Joao Felix ខ្ចី​ជើង​ទៅ​កាន់ Chelsea ហើយ​របាយការណ៍​បង្ហាញ​ថា ក្រុម​តោ​ខៀវ​បើកចំហ​ក្នុង​ការ​រក្សា​គាត់​ជា​អចិន្ត្រៃយ៍​។ AT Madrid ក៏​បាន​អនុញ្ញាត​ឱ្យ Matheus Cunha ទៅ Wolverhampton ហើយ​ឥឡូវនេះ​កំពុង​ស្វែងរក​ខ្សែប្រយុទ្ធ​ថ្មី​។

Ronaldo ចង់​ទាញ​យក​ប្រយោជន៍​ពី​ស្ថានភាព​នេះ និង​កំពុង​ជំរុញ​ឱ្យ​ចូលរួម​ជាមួយ​ពួក​គេ​។ Jorge Mendes មិនមែន​ជា​ភ្នាក់ងា​របស់ CR7 ទៀត​ទេ​ដោយ Sky Sports បាន​អះអាង​ថា​ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ​បាន​ប្រេះឆា បន្ទាប់​ពី​បរាជ័យ​ក្នុង​គំរោង​ផ្លាស់​ទៅ​ក្លឹ​ប​នៅ​អឺរ៉ុប​៕