មិនចេះថោក!! មកដឹងតម្លៃផ្តាច់កុងត្រាថ្មីរបស់ខ្សែប្រយុទ្ធ Rafael Leao

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា AC Milan មានកៅអីលេងនៅពានរង្វាន់ Champions League នៅរដូវកាលក្រោយ ហើយក្នុងនោះសេចក្តីប្រកាសផ្លូវការណ៍មួយទៀត កីឡាករ Rafael Leao បន្តកុងត្រាជាមួយក្លឹប។

គួរបញ្ជាក់ថាកុងត្រាថ្មីបានចុះហត្ថលេខាកាលពី ២សប្តាហ៍មុន។ ក្នុងត្រាថ្មីរបស់គាត់នឹងបន្តរហូតដល់ឆ្នាំ២០២៨ ជាមួយប្រាក់ឈ្នួល ៥លានអឺរ៉ូ ក្នុងមួយរដូវកាល បូកនឹងប្រាក់បន្ថែមផ្សេងៗ ២លានអឺរ៉ូទៀត។ ក្នុងនោះក៏មានដាក់បញ្ចូលនៅតម្លៃផ្តាច់កុងត្រារហូតដល់ទៅ ១៧៥លានអឺរ៉ូ៕